វីដេអូនេះខ្ញុំគ្រាន់តែផ្ដល់គំនិតខ្លះសម្រាប់បងប្អូនណាដែលចង់រកលុយតាមហ្វេសប៊ុក និងយូធូប
1: បង្កេីតវីដេអូអំពីជីវិតរបស់អ្នក ហេីយនិទានរឿងមួយដេីម្បីឱ្យទស្សនិកជនងាយល់ថាអ្នកគឺជានរណា
ត្រូវតែនិយាយជាភាសាអង់គ្លេស
2: និយាយពីជីវិតរបស់អ្នកពិតមែនប៉ុន្តែក៏ត្រូវភ្ជាប់មកជាមួយនូវទេសភាពដ៏ស្រស់ស្អាតពីក្រោយផងដែរ ឧទាហរណ៍ដូចជា អ្នកទៅដេីរលេងកំសាន្ដនៅក្នុងព្រៃ ឬទៅបោះជុំរុំអ្វីជាដេីម
3: វីដេអូនីមួយៗត្រូវតែមានមេរៀនសម្រាប់ខ្លួនឯង អ្នកធ្វេីវីដេអូនេះគ្រាន់តែឱ្យគេបានដឹងថាអ្នកបានយល់អ្វីខ្លះពីមេរៀនហ្នឹង អ្នកទស្សនាវីដេអូរបស់អ្នកគេប្រហែលជាអាចបានដឹងពីមេរៀនដែលអ្នកកំពុងតែរៀននេះរួចអស់ហេីយ អ្វីដែលសំខាន់គឺគេចង់មេីលអ្នកតេីអ្នកចេះបានអ្វីខ្លះ
4: វីដេអូនីមួយៗត្រូវតែធ្វេីឱ្យលេីសពី 20 នាទី អ្នកត្រូវតែខិតខំចំណាយពេលវេលាច្រេីនថ្ងៃដេីម្បីកាត់តវីដេអូឱ្យបានល្អ កុំធ្វេីអ្វីបែបខ្ចិល អ្នកត្រូវតែផុសវីដេអូដែលល្អសម្រាប់អ្នកទស្សនា មនុស្សខ្លះគេចំណាយរយៈពេលមួយខែទេីបអាចទទួលបានវីដេអូមួយ
5: អ្នកត្រូវតែផ្សព្វផ្សាយវីដេអូខ្លួនឯងនៅវែបសាយរបស់ពួកជនបរទេសដែលវាត្រូវគ្នាជាមួយនឹងប្រធានបទនៃវីដេអូរបស់អ្នកដែលបានធ្វេី
ខ្ញុំសូមលេីកជាឧទាហរណ៍: វីដេអូរបស់អ្នកធ្វេីពីអ្វីដែលទាក់ទងទៅនឹងខេត្តកោះកុងនោះអ្នកត្រូវតែផ្សព្វផ្សាយវីដេអូយូធូបរបស់អ្នកនៅវែបសាយណាដែលនិយាយអំពីខេត្ដកោះកុង អ្នកអាចទៅ Google សរសេរអំពីពាក្យ Koh Kong បន្ទាប់មកស្វែងរកវែបសាយណាដែលជា Forum
6: នៅពេលដែលអ្នកផុសវីដេអូដាច់ខាតគឺត្រូវតែ Tag នូវពាក្យណាដែលវាទាក់ទងជាមួយនឹងវីដេអូរបស់អ្នក ធ្វេីបែបនេះដេីម្បីឱ្យយូធូបងាយស្រួលក្នុងការណែនាំ Recommend វីដេអូរបស់អ្នកទៅដល់អ្នកទស្សនា